Monday, 14 September 2020

ពិធីប្រសិទ្ធិពរជ័យ សិរីសួស្ដីជ័យមង្គល ជូនគូស្វាមី-ភរិយា Interfaith Family Blessing Education in Battambang City on September 15, 2020

 ខេត្តបាត់ដំបង

-------------------------------------

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សហពន្ធ័គ្រួសារដើម្បីសន្តិភាព និងការបង្រួបបង្រួមនៅកម្ពុជា បានសហការណ៍ជាមួយ សហពន្ធ័សន្តិភាពកម្ពុជា សាលាខេត្តបាត់ដំបង ដែលធ្វើនៅក្នុងការិយាល័យ ខេត្តបាត់ដំបង  ។ បានធ្វើការប្រារព្ធ នូវកម្មវិធីប្រសិទ្ធិពរជ័យគ្រួសារ ដែលមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណចំនួន២០ គូ 

ក្រោមអធិបតីភាព របស់ Dr. Hajime Saito ជាប្រធាន សហពន្ធ័សន្ដិភាព ប្រចាំឥណ្ឌូចិន និងលោក យ៉ម យ៉ា អភិបាលរងនៃគណៈអភិបាលស្រុក ។

  កម្មវិធី ប្រសិទ្ធិពរជ័យគ្រួសារ មានគោលបំណងដើម្បីធ្វើការចូលរួមលើកកម្ពស់ដល់សហគមន៍ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យមានការយល់ដឹងពី អត្ថន័យនៃការរៀបអាពាហ៍ពិពាហ៍ តម្លៃនៃគ្រួសារ ការរស់នៅប្រកបទៅដោយសេចក្តីស្រឡាញ់ពិត ភាពស្រឡាញ់ស្មោះត្រង់ប្តីមួយប្រពន្ធមួយ និងធ្វើការចង្អុលបង្ហាញពីការស្វែងរកសន្តិភាពតាមសេចក្តីស្រឡាញ់ពិត ។















































No comments:

Post a Comment