(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាសុី នឹងប្រគល់ពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ខមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយអង្គការចលនាដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ។ ពានរង្វាន់នេះត្រូវប្រគល់ជូនរួមជាមួយនឹងថវិកាចំនួន ដប់មុឺនដុល្លាអាមេរិក ផងដែរ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាសុីប៉ាសុីហ្វិក នៅថ្ងៃទី១៨ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់វប្បធម៌អាសុី បានលើកឡើងថា៖ គុណតម្លៃភាពជាអ្នកដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសំខាន់ៗ ដែលបានមកចូលរួមក្នុងឱកាសនេះ បានលើកឡើង និងសរសើរសិល្បៈ នៃការដឹកនាំប្រកបដោយគតិបណ្ឌិត ទស្សនវិស័យ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្នុងការបង្រួបបង្រួមជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនបំផុត ហើយពិតជាសក្តិសមបំផុតចំពោះគំរូវីរៈភាព ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងទំនាក់ទំនងរួមចំណែករក្សាសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសក្នុងកិច្ចការមនុស្សធម៌។
ក្នុងនាមជាប្រធានស្ថាបនិកកិត្តយស នៃក្រុមប្រឹក្សាវប្បធម៌អាសុី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបង្វិលថវិកាដែលបានមកពីពានរង្វាន់នេះ ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាសុី ដើម្បីប្រើប្រាស់ស្របទៅតាមកម្មវត្ថុរបដ់ខ្លួន។ ក្រុមប្រឹក្សាវប្បធម៌អាសុី ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការយូណេស្គូ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយវប្បធម៌ ដើម្បីតភ្ជាប់អរិយធម៌ បង្កើតសុខដុមរមនារវាងគ្នាក្នុងទ្វីបអាសុី និងប្រែក្លាយសម្បត្តិវប្បធម៌របស់មនុស្សជាតិជាប្រភព នៃសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។

ក្រុមប្រឹក្សាវប្បធម៌អាសុី សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណដ៌ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាសក្ខីភាព នៃតំណរភាពយូរអង្វែងគាំទ្រដល់សកម្មភាពវប្បធម៌មនុស្សជាតិ និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សាវប្បធម៌អាសុី និងតែងតែផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាវប្បធម៌អាសុី ដើម្បីរួមគ្នាកសាងសង្គមវប្បធម៌មនុស្សជាតិមួយ ដោយឈរលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងវិបុលភាពរួម។
No comments:
Post a Comment